(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបពិភាក្សាការងារ ពង្រឹងចំណងសាមគ្គីភាព និងជូនដំណឹងអំពីសារាចរលេខ ៨២ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយ ឯកឧត្តម វ៉ាត់ថ:ណា ភុធិឆាត អភិបាលខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom។
