នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ កម្លាំងប៉ុស្តិ៍គោលដៅត្រួតពិនិត្យវិធានការសុខាភិបាល លេីការធ្វេីដំណេីររប់ប្រជាពលរដ្ឋ ឆ្លងកាត់ភូមិសាស្ត្រខេត្តកែប ដេីម្បីស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់ សំដៅកាត់ផ្ដាច់ខ្សែរយៈចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ សូមបញ្ជាក់ផងដែរថា ប៉ុស្តិ៍ត្រួតពិនិត្យខាងលេីមានចំនួន៣ទីតាំង ដោយទីតាំងទី១ ត្រង់ចំណុចព្រំប្រទល់ ក្រុងកែប ខេត្តកែប និងស្រុកទឹកឈូរ ខេត្តកំពត (កំពង់នង់) ទីតាំងទី២ ត្រង់ចំណុចព្រំប្រទល់ ស្រុកដំណាក់ចង្អេីរ ខេត្តកែប និងស្រុកកំពង់ត្រាច ខេត្តកំពត (រោងចក្រពូចិន) និងទីតាំងទី៣ ត្រង់ចំណុចព្រំប្រទល់ ស្រុកដំណាក់ចង្អេីរ និងស្រុកកំពង់ត្រាច (ស្ពានដែកព្រែកចាក)។
ក្នុងឱកាសចុះសួរសុខទុក្ខកម្លាំងប៉ុស្តិ៍ត្រួតពិនិត្យ ទាំង៣ទីតាំងខាងលេី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ក៏បាននាំយកនូវ សម្ភារៈប្រើប្រាស់មួយចំនួនដូចជា មី ម៉ាស អាល់កុល ជេលលាងដៃ ទឹកសុទ្ធ ស្រោមដៃ និងថវិកាចំនួន ៥០០,០០០៛ សម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យក្រុងកែប និងថវិកាចំនួន១,០០០,០០០៛ សម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យក្នុងស្រុកដំណាក់ចង្អេីរ ដេីម្បីផ្គត់ផ្គង់ក្នុងខណៈពេលខ្វះខាត៕