ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា ឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្ត

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគីរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្តចំនួន ៤រូប លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុកទាំង៥ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី៕

ប្រភព៉៖ រដ្ឋបាលខេត្តមណ្ឌលគិរី

SL

Leave a Reply

Your email address will not be published. Required fields are marked *