ព័ត៌មានអន្តរជាតិ

អ្នកចម្រៀង​នី​ហ្សេ​រី​យ៉ា​ម្នាក់ ​ដ៏​មាន​ប្រជាប្រិយភាព ​ត្រូវ​កាត់ទោស​ប្រហារជីវិត​

អន្តរជាតិ​៖​កន្លងទៅ​ថ្មីៗ​នេះ​អ្នកចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​លោក​យ៉ា​ហា​យ៉ា​សារី​ហ្វ​អា​មី​នូ​ត្រូវ​តុលាការ​សាសនា​Sharia​ក្នុង​ទីក្រុង​HausawaFilin​កាត់ទោស​ប្រហារជីវិត​ពីបទ​ប្រមាថ​សាសនា​នៅក្នុង​រដ្ឋ​Kano​។​

​លោក​អា​មី​នូ អាយុ​២២​ឆ្នាំ​ត្រូវបាន​តុលាការ​រកឃើញថា​បាន​ច្រៀង​ចម្រៀង​បង្ហោះ​តាម WhatsApp កាលពី​ខែ​មិនា​ដែល​មានន័យ​ជាការ​ប្រមាថ​ដល់​សាសនា​។​ថ្វីបើ​រូបគាត់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​ព្យួរ​ក​ពិតមែន​។​ប៉ុន្តែ​លោក​អា​មី​នូ​មិនបាន​បដិសេធន៍​ការចោទប្រកាន់​នោះទេ​។

​តុលាការ​ក៏បាន​ទុក​ឱកាស​ឱ្យ​គាត់​ប្តឹង​ឧទ្ធរណ៍​ផងដែរ​។​បណ្តា​រដ្ឋ​ទាំងអស់​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ដែល​កាន់សាសនា​មូស្លីម​ដ៏​ច្រើន​លើសលប់​តែងតែ​ប្រើ​ច្បាប់​ទាំង​២​គឺ​សេ​គូ​ឡា​និង​ច្បាប់​Sharia​។​ដែលជា​ច្បាប់​សាសនា​ដ៏​តឹងរ៉ឹង​បំផុត​សម្រាប់​អ្នក​កាន់សាសនា​អ៊ិ​ស្លាម​នៅ​ទីនោះ​គោរព​ប្រតិបត្តិ ។​ប៉ុន្តែ​ច្បាប់​នេះ​មិន​អនុវត្តន៍​សម្រាប់​អ្នកណា​ដែល​មិន​កាន់សាសនា​អ៊ិ​ស្លាម​ឡើយ​។

​ក្រុមអ្នកតវ៉ា​បាន​ចេញមក​ដោយ​កំហឹង​និង​បាន​ដុត​ផ្ទះ​របស់​ក្រុមគ្រួសារ​អ្នកចម្រៀង​អា​មី​នូ​ឆេះ​ខ្ទេច​អស់​។​ពួកគេ​ក៏បាន​ធ្វើដំណើរ​ទៅកាន់​ស្ថានីយ៍​ប៉ូ​លិ​អ៊ិ​ស្លាម​ទាមទារ​ឱ្យមាន​ការប្រឆាំង​គាត់​ឱ្យ​ខ្លាំង​បំផុត​ទៅតាម​ទោស​របស់គាត់​៕

SL

Leave a Reply

Your email address will not be published. Required fields are marked *