ព័ត៌មានជាតិ

ក្នុងឱកាស​ឈប់សម្រាក​​ភ្ញៀវទេសចរ​ជាតិ​ ទៅ​កម្សាន្ត​នៅផ្ទះ​តា​ម៉ុកជាច្រើន

ឧ​ត្ត​រ​មានជ័យ​:​ក្នុងឱកាស​ឈប់សម្រាក​នេះ​នៅ​ស្រុក​អន្លង់វែង​មាន​ភ្ញៀវទេសចរ​ជាតិ​ទៅ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ យ៉ាងច្រើន ។​ នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ា ហ៊​ត សមាជិក​នគរបាលជាតិ​ប្រចាំ​ទិស​ទី​៤​នា​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ា ហ៊​ត បាន​និយាយថា នៅ​ស្រុក​អន្លង់វែង​មាន​ប្រជាពលរដ្ឋ​ដើរ លេង​កម្សាន្ត ក្នុងឱកាស​ពេល​ឈប់សម្រាក​ការងារ​ជា​លក្ខណៈ​គ្រួសារ​នៅ រមណីយដ្ឋាន​ទេសចរណ៍ ផ្ទះ​តា​ម៉ុក​ស្ថិតនៅក្នុង ភូមិ​អភិវឌ្ឍ​ន៌ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺមាន​ភ្ញៀវ​ជាតិ​មក​កម្សាន្ត ចំនួន​៨៩​នាក់​។​ក្នុងនោះ​មាន រថយន្ត​ចំនួន​១៤​គ្រឿង និង​ម៉ូតូ​១៦​គ្រឿង​។​

​លោក​បាន​បន្តថា ចំណែក​នៅ​រមណីយដ្ឋាន ពើយ​តា​ម៉ុក ស្ថិតនៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ ស្រុក​ឣ​ន្ល​ង់​វែង​ក៏មាន​ភ្ញៀវ​ជាតិ​មកលេង​កម្សាន្ត​ដែរ​គឺមាន​ចំនួន​៨៦​នាក់​ក្នុងនោះ​មាន​រថយន្ត​ចំនួន​១៥​គ្រឿង​៕

SL

Leave a Reply

Your email address will not be published. Required fields are marked *